top of page

ការជ្រើសរើសប្រកបដោយក្រមសីលធម៌៖ ពីដំណាក់កាលដំបូងរហូតដល់ប្រទេសបញ្ជូន

Mon, Jun 30

|

Location is TBD

តើអ្នកចង់ដឹងអំពីរបៀបដែលការជ្រើសរើសអាចជួយពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងការពារពលករដោយរបៀបណា? ចូលរួមវគ្គបណ្ដុះបណ្ដាលផ្ទាល់ ដើម្បីស្វែងយល់អំពីអ្វីដែលជាអត្ថន័យពិតប្រាកដនៃការជ្រើសរើសប្រកបដោយក្រមសីលធម៌—វាលើសពីការគ្រាន់តែចេញថ្លៃនៃការជ្រើសរើស—ហើយរៀនពីឧបករណ៍ដែលអាចយកទៅអនុវត្តបានក្នុងការកាត់បន្ថយហានិភ័យ។

ការចុះឈ្មោះត្រូវបានបិទ
សូមមើលវគ្គបណ្ដុះបណ្ដាលផ្សេងៗ
ការជ្រើសរើសប្រកបដោយក្រមសីលធម៌៖ ពីដំណាក់កាលដំបូងរហូតដល់ប្រទេសបញ្ជូន
ការជ្រើសរើសប្រកបដោយក្រមសីលធម៌៖ ពីដំណាក់កាលដំបូងរហូតដល់ប្រទេសបញ្ជូន

Time & Location

Jun 30, 2025, 9:00 AM – 12:00 PM GMT+7

Location is TBD

About the event

វគ្គបណ្ដុះបណ្ដាលផ្ទាល់នេះណែនាំអំពីគោលគំនិតសំខាន់ៗ ក្រមខណ្ឌច្បាប់ និងគោលនយោបាយនានាពាក់ព័ន្ធនឹងការជ្រើសរើសប្រកបដោយក្រមសីលធម៌—ដែលជាទូរទៅស្គាល់ថាជាការជ្រើសរើសប្រកបដោយទំនួលខុសត្រូវ ឬការជ្រើសរើសដែលថ្លៃ-សេវារ៉ាប់រងដោយនិយោជក។ អ្នកនឹងអាចស្វែងយល់មិនត្រឹមតែបញ្ហាពាក់ព័ន្ធនឹងថ្លៃសេវា តែរួមបញ្ចូលទាំងរបៀបក្នុងការកាត់បន្ថយហានិភ័យអាជីវកម្ម ពង្រឹងប្រព័ន្ធនៃការជ្រើសរើស ផ្ទៀងផ្ទាត់បទពិសោធន៍របស់ពលករក្នុងដំណើរការជ្រើសរើស និងការគាំទ្រដល់សុខមាលភាពពលករតាមរយៈករណីសិក្សាជាក់ស្ដែង។ 


គោលបំណងក្នុងវគ្គបណ្ដុះបណ្ដាល៖

  • ស្វែងយល់ពីបទប្បញ្ញាត្តិបច្ចុប្បន្នពាក់ព័ន្ធនឹងការជ្រើសរើស ជាពិសេសនៅក្នុងតំបន់អាស៊ី/អាស៊ីអាគ្នេយ៍ និងរវាងកម្ពុជា-ថៃ។

  • យល់ដឹងអំពីហានិភ័យដែលអាចកើតឡើងក្នុងដំណើរការជ្រើសរើស

  • រៀនសូត្រអំពីកម្មវិធី និងឧបករណ៍អនុវត្តមួយចំនួន ដើម្បីធានាបាននូវការជ្រើសរើសប្រកបដោយក្រមសីលធម៌

  • ត្រៀមខ្លួនចំពោះតម្រូវការថ្មីក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលអំពីការត្រួតពិនិត្យដ៏ត្រឹមត្រូវលើសិទ្ធិមនុស្ស។

Share this event

© 2025 Issara Institute, Inc.

Issara badge teal bg.png
bottom of page