ការអនុលោមផ្នែកសង្គម និងការត្រួតពិនិត្យដ៏ត្រឹមត្រូវលើសិទ្ធិមនុស្ស (HRDD)៖ ត្រឹមតែសវនកម្មគឺមិនគ្រប់គ្រាន់នោះទេ
Fri, Aug 22
|វគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ
ចូលរួមរៀនជាមួយគ្នាអំពីលក្ខខណ្ឌរស់នៅ និងធ្វើការរបស់ពលករនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងសារៈសំខាន់នៃសំឡេងពលករក្នុងការអនុត្តបាននូវការត្រួតពិនិត្យដ៏ត្រឹមត្រូវផ្នែកសិទ្ធិមនុស្ស។


Time & Location
Aug 22, 2025, 9:00 AM – 12:00 PM GMT+7
វគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ
About the event
រកឱ្យឃើញនូវភាពប្រសព្វគ្នារវាងបទប្បញ្ញាត្តិនៃសិទ្ធិមនុស្សអន្តរជាតិ និងបរិបទនៅកន្លែងធ្វើការ។ ឆ្លុះបញ្ចាំងលើការរំលោភសិទ្ធិផ្នែកកម្លាំងពលកម្ម ករណីសិក្សា បញ្ហាប្រឈម និងស្វែងយល់ពីដំណោះស្រាយនានាដែលអាចអនុវត្តបានចំពោះឧស្សាហកម្មនីមួយៗ។ បើកបង្ហាញនូវចំណុចគួរឱកត់សម្គាល់អំពីការពិនិត្យដ៏ត្រឹមត្រូវលើសិទ្ធិមនុស្ស (HRDD) នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងរៀនសូត្របន្ថែមអំពីរបៀបក្នុងការធ្វើក៏ដូចជាបង្ហាញការឆ្លើយតបទៅនឹងវឌ្ឍនភាពឆ្ពោះទៅកាន់ខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយក្រមសីលធម៌។
គោលបំណងនៃវគ្គសិក្សា
មានលទ្ធភាពអាចធ្វើការបកស្រាយនូវទិដ្ឋភាពរួមនៃបទប្បញ្ញាត្តិបច្ចុប្បន្ន និងភាពពាក់ព័ន្ធរបស់វាសម្រាប់ស្ថាប័ននីមួយៗ។
អាចកំណត់នូវការរំលោភបំពានផ្នែកកម្លាំងពលកម្មដែលកើតឡើងជាទូទៅ និងចាត់វិធានការក្នុងការទប់ស្កាត់ហានិភ័យប្រកបដោយប្រសិទ្ធិភាព។
ទទួលបាននូវការយល់ដឹងស្វែងយល់ចេញពីកិច្ចពិភាក្សាពាក់ព័ន្ធនឹងបញ្ហាប្រឈមក្នុងការអនុវត្តធ្វើឱ្យប្រសើរឡើងនូវការពិនិត្យដ៏ត្រឹមត្រូវផ្នែកសិទ្ធិមនុស្ស និងរកឃើញនូវដំណោះស្រាយនានា។